មើលវីដេអូផ្សេងៗទៀតនៅខាងក្រោម
loading...
ប្រវត្តិសង្ខេប ខេត្តមណ្ឌលគិរី - មើលថ្ងៃនេះ

Latest News

6/19/2017

ប្រវត្តិសង្ខេប ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី
ប្រភពពី naliknl

  • ទីរួមខេត្ត : ក្រុងសែនមនោរម្យ
  • ផ្ទៃក្រឡាសរុប : ១៤២៨៨ គម២ (៥៥១៧ ម៉ាយ ការ)
  • ប្រជាជន (2008)សរុប : ៦០៨១១
  • សន្ទភាព ៤,៣/គម២ (១១/ម៉ាយ ការ)
  • ស្រុក : 5
  • ឃំុ : 21
  • ភូមិ : 98
ខេត្តមណ្ឌលគីរីជាខេត្តស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីធំជាងគេ តែមានប្រជាជនតិចជាងគេ។ ទីរួមខេត្តឈ្មោះសែនមនោរម្យ។​ ខេត្ត​មណ្ឌល​គីរី​ជា​តំ​បន់​ទេស​ចរណ៏​ធម្មជាតិ​ ធំ​មួយ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ដែល​មាន​តំបន់​ទេស​ចរណ៏​ធម្ម​ជាតិ​ជា​ច្រើន​ដូច​ជា​ ទឹក​ជ្រោះ​ប្រកប​ដោយ​ហ្វូង​មច្ឆា​ ជា​ច្រើន​ប្រ​ភេទ​ ព្រម​ទាំង​ រុក្ខជាតិ ​សត្វព្រៃ​ ព្រៃកោងកាង​ និង​ភ្នំតូច​ ធំ​ ជា​ច្រើន​។ខេត្ត​មណ្ឌល​គីរី​ជា​ខេត្ត​មួយ​ដែល​ សិ្ថត​នៅ​ភូមិ​ភាគ​ឦសាន​នៃ​ប្រ​ទេស​កម្ពុជា​ ដែល​មាន​ព្រំ​ប្រ​ទល់​ខាង​កើត​ជាប់​នឹង​ ប្រ​ទេស វៀត​ណាម​ ខាង​ជើង​ជាប់​នឹង​ ខេត្ត​រតនៈគីរី​ ខាង​ជើង​ឈាង​ខាង​លិច​ជាប់​នឹង​ ខេត្ត​ស្ទឹង​ត្រែង​ ខាង​លិច​ជាប់​នឹង​ខេត្ត​ក្រ​ចេះ ហើយ​មាន​ចំ​ងាយ​ ៣៨០​គីឡូម៉ែត្រ​ ពី​រាជ​ធា​នី​ភ្នំ​ពេញ​ ដោយ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ជាតិ​លេខ​៨ ៧​ ​​និង​៧៦​​ដោយ​ឆ្លង​កាត់​តាម​ខេត្ត​កណ្ដាល ព្រៃវែង ត្បូងឃ្មុំកំពង់​ចាម​ និង​ក្រ​ចេះ​ ផ្លូវ​ដែល​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​មណ្ឌល​គីរី​ បាន​មាន​ផ្លូវ​គោក​ និង​ផ្លូវ​អា​កាស​ ​បើ​យើង​ ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​គោក​យើង​និង​ឃើញ​ថា​​កំ​ណាត់​ផ្លូវ​ពី​ ភ្នំ​ពេញ​ទៅ​មណ្ឌលគិរី​ ជា​ផ្លូវ​ ​កៅ​ស៊ូ​ដែល​ផ្តល់​នូវ​លក្ខណះ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ ។ ខេត្ត​នេះ​មាន​អា​កាស​ធាតុ​ខុស​ពី​ខេត្ត​ផេ្សងៗ​ទៀត​នៅ​កម្ពុជា​ ដោយ​នៅ​ក្នុង​រដូវ​ក្តៅ ​សី​តុណ្ហ​ភាព​ចាប់​ពី​ ២៧°C​ ទៅ​ ៣១°C​ ដែល​អាច​ចុះ​ត្រ​ជាក់​នៅ​ពេល​យប់​ ខេត្ត​មណ្ឌល​គីរី​ជា​តំ​បន់​ទេស​ចរណ៏​ធម្មជាតិ​ ធំ​មួយ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ដែល​មាន​តំបន់​ទេស​ចរណ៏​ធម្ម​ជាតិ​ជា​ច្រើន​ដូច​ជា​ ទឹក​ជ្រោះ​ប្រកប​ដោយ​ហ្វូង​មច្ឆា​ ជា​ច្រើន​ប្រ​ភេទ​ ព្រម​ទាំង​ រុក្ខជាតិ ​សត្វព្រៃ​ ព្រៃកោងកាង​ និង​ភ្នំតូច​ ធំ​ ជា​ច្រើន​។​

1 comment:

  1. BetMGM Casinos & Sportsbook Locations - JDH Hub
    Find the closest casinos in 당진 출장안마 the United States to BetMGM® online 양산 출장샵 sportsbook 안양 출장샵 BetMGM's casino 전라북도 출장샵 app offers 전라남도 출장마사지 live sports betting for real money, including

    ReplyDelete

Recent Post