មើលវីដេអូផ្សេងៗទៀតនៅខាងក្រោម
loading...
មើលថ្ងៃនេះ

Latest News

Featured
Featured

Gallery

Technology

Video

Games

Recent Posts

8/07/2017

អាថ៌កំបាំងដែលស្រ្តីជនជាតិចិនជំនាន់មុន អនុញ្ញាតឲ្យមានស្វាមីច្រើនក្នុងពេលតែមួយ

ការយកស្វាមីច្រើនរបស់ស្រីជនជាតិចិននាសម័យមុន គឺពិតជាមានប្រវត្តិគួរឱ្យភ្ញាក់ផ្អើល។ យោងតាមកំណត់ត្រារបស់សាស្រ្តាចារ្យ Matthew Sommer បានឲ្យដឹងថាស្ត្រីជនបទ ក្នុងប្រទេសចិនអាចទទួលយកស្វាមី២ ឬពេលខ្លះច្រើនជាងនេះ នៅគ្រប់ខេត្ត ក្នុងអំឡុងសតវត្សទី ១៨ និង១៩ ដោយដោះដូរជាមួួយជំនួយ និងការផ្គត់ផ្គង់របស់បុរសប្ដីទី ២។

8/06/2017

មិនធម្មតាទេ! នារីម្នាក់អាចបញ្ចប់បរិញ្ញាបត្រផ្នែកពេទ្យនៅអាយុដ៏វ័យក្មេង គួរឲ្យភ្ញាក់ផ្អើល


ម៉ាឡេស៊ី៖ ខណៈពេលដែលមនុស្សជាច្រើនបានចូលរៀននៅអាយុ ១៨ឆ្នាំ នារីម្នាក់បានបញ្ចប់ការសិក្សាបរិញ្ញាបត្រវេជ្ជបណ្ឌិតនៅអាយុដ៏វ័យក្មេង ១៩ឆ្នាំ របស់នាង។ ជាការពិតណាស់ ការបញ្ចប់ការសិក្សា​​ គឺមានន័យថាអ្នកបានបំពេញតាមតម្រូវការ និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលសញ្ញាបត្រ។ ជាទូទៅ នៅក្នុងសហរដ្ឋអាមេរិក មនុស្សភាគច្រើនបានចាប់ផ្តើមចូលរៀននៅមហាវិទ្យាល័យ ពេលដែលពួកគេមានអាយុ ១៨ឆ្នាំ។ ដូច្នេះពួកគេនឹងបញ្ចប់ការសិក្សានៅអាយុ ២២ឆ្នាំ ប្រសិនបើគេរៀនតាមកម្មវិធីសិក្សាបរិញ្ញាបត្ររយៈពេល ៤ឆ្នាំ។ ចំពោះមហាវិទ្យាល័យវេជ្ជសាស្រ្ត វាពិតជាមានការលំបាក និងត្រូវការរយៈពេលយូរ។ ប៉ុន្តែសម្រាប់ក្មេងជំទង់ម៉ាឡេស៊ីនេះ ការបញ្ចប់បរិញ្ញាបត្រផ្នែកពេទ្យគឺជារឿងដ៏ងាយស្រួលមួយ។
Chan Hao Shan វ័យ ១៩ ឆ្នាំ កំពុងស្ថិតក្នុងឆ្នាំចុងក្រោយនៃការសិក្សាផ្នែកវេជ្ជសាស្ត្រ និងវះកាត់របស់នាង នៅឯសាកលវិទ្យាល័យ Taylor ហើយកំពុងតែក្លាយជាវេជ្ជបណ្ឌិតវ័យក្មេងបំផុតនៅក្នុងប្រទេសម៉ាឡេស៊ីក្នុងពេលឆាប់ៗនេះ។ បើតាមប្រភពបានឲ្យដឹងថា Chan Hao Shan បានចាប់ផ្ដើមចាប់អារម្មណ៍ថ្នាំពេទ្យ នៅពេលដែលម្តាយរបស់នាងត្រូវបានវិនិច្ឆ័យថាមានជំងឺមហារីកសុដន់ ដែលពេលនោះនាងមានអាយុទើបតែ ៨ឆ្នាំប៉ុណ្ណោះ។ ស្ថិតក្នុងវ័យដ៏ក្មេងរបស់នាង Hao Shan  ហើយអាចអាន និងសិក្សាកាយវិភាគលើខ្លួនមនុស្ស ដោយសារតែការចង់ចេះ និងចង់ដឹងរបស់នាង។ នាងបានប្រាប់ថា៖ “នាងពិតជាចាប់អារម្មណ៍ចំពោះអ្វីដែលកើតឡើងចំពោះបំពង់ក នៅពេលដែលយើងលេបអ្វីមួយ”។ នាងបានបន្ថែមទៀតថា “ខ្ញុំតែងតែស្រឡាញ់ការប្រកួតប្រជែង ដូច្នេះបានជានាងតែងតែផ្លោះថ្នាក់ ហើយតែងមានអារម្មណ៍ធុញថប់ដោយសារតែកម្រិតការសិក្សាតាមស្ដង់ដារយឺតពេកសម្រាប់នាង”។ គួរបញ្ជាក់ថា នាងបានចុះឈ្មោះនៅក្នុងកម្មវិធី Matriculation នៅប្រទេសអូស្រ្តាលី នៅអាយុ ១៤ ឆ្នាំ និងបានបញ្ចប់ត្រឹមតែរយៈពេល ១ឆ្នាំប៉ុណ្ណោះ៕

យីចំជាចម្លែកមែន ! ធ្លាប់តែឃើញគេសន្សំប្រាក់ក្នុងកូនជ្រូក តែស្រ្តីមា្នក់នេះបែរជាសន្សំប្រាក់ក្នុងធុងទឹកទទួលបានផលមិនធម្មតា

ប្រទេសថៃ ៖ ការសន្សំប្រាក់ជាទំលាប់ដែលមានតាំងយូណាស់មកហើយ តែមនុស្សម្នាក់ៗមានទំលាប់ក្នុងការ​សន្សំខុសៗ​ពី​គ្នា។​ អ្នកខ្លះចូលចិត្្តសន្សំប្រាក់ទុកនឹងកូនជ្រូក អ្នកខ្លះយកទៅផ្ញើរធនាគារជាដើមប្រភពពត៌មាននេះប្រទេសថៃមួួយបាន​ចុះផ្សាយ​ពីការសន្យំប្រាក់តាមបែប​​ប្លែកមួយ របស់ស្រ្តីម្នាក់ដែលគាត់យកប្រាក់ដែលគាត់ត្រូវសន្សំទៅដាក់ក្នុធុងទឹក។ រឿងរ៉ាវ​ដ៏ចម្លែកនេះត្រូវបានបង្ហោះដោយម្ចាស់គណនីមួយដែលមានឈ្មោះ​ថា Yo Tamon បានរៀបរាប់ពីរឿងរ៉ាវស្រ្តិម្នាក់​ដែលគាត់​មាន​ទំលាប់សន្សំប្រាក់ទុកអោយកូនៗនៅពេលគេរៀបការ។
អ្វីដែលធ្វើអោយ​អ្នកប្រើប្រាស់​បណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ គាត់សន្សំប្រាក់បានយ៉ាងច្រើននៅក្នុងធុងទឹក។គាត់បានប្រាប់ថាគាត់បានចាប់ផ្តើមសន្សំបែបនេះ​រយៈពេលប្រហែលជា៥ឆ្នាំទៅហើយ។ ការសន្សំប្រាក់​របស់គាត់ពិត​ជាចម្លែ​ក​ពីគេខ្លាំងណាស់ តែគាត់ក៏ទទួល​បានជោគជ័យខ្លាំងណាស់ដែ​លពី​ការសន្សំ​តាមរបៀបបែបនេះ។ ធុងផ្ទាស្ទិកដែលគេ​ដាក់​ទឹក​សុទ្ធនេះត្រូវពោរពេញទៅដោយប្រាក់កាក់ជាច្រើន ក្រោមការខិតខំប្រឹងប្រែងសន្សំរបស់​គាត់។ កូនៗរបស់​គាត់បាន​និ​យា​យ​​​​​​​​ថាគេពិតជាស្រលាញ់ម៉ាក់គេណាស់ គាត់មិនត្រឹមតែខំប្រឹងចិញ្ចឹមពួកគេបានយ៉ាងល្អនោះទេ គាត់់ថែមទាំងនៅ​ខំប្រឹងសន្សំ​ប្រាក់ដើម្បីអនាគតពួកគេទៀត៕

ហួសចិត្ត! ជំពាក់លុយគេច្រើនពេកអត់មានសមត្ថភាពសង ស្ត្រីម្នាក់រត់ទៅវះកាត់ប្តូរមុខមាត់ថ្មី ដើម្បីកុំឲ្យគេចំណាំបាន

ចិន៖ស្ត្រីជនជាតិចិនម្នាក់បានសម្រេចចិត្តធ្វើការវះកាត់យកមុខមាត់ថ្មីមួយ​ទៀត ដើម្បីគេចខ្លួនពីការសងប្រាក់ទៅម្ចាស់គេវិញ។ ស្រ្តីរូបនេះមិនត្រូវបានគេបង្ហាញឈ្មោះឡើយ​ ហើងនាងបានជំពាក់លុយបុរសម្នាក់ដែលមានឈ្មោះថា Zhu Najuan អាយុ៥៩ឆ្នាំចំនួន ២៥លានយន់ (ជាង៣លានដុល្លារអាមេរិក)។ ការសម្រេចចិត្តធ្វើការវះកាត់យកមុខមាត់ថ្មីនេះ ត្រូវបានស្រ្តីខាងលើធ្វើឡើង បន្ទាប់ពីតុលារតាមចាប់រូបគាត់ ដើម្បីឲ្យសងបំណុលដែលគាត់បានជំពាក់គេ។

ដោយគ្មានប្រាក់សងគាត់បានសម្រេចធ្វើការវះកាត់យកមុខមាត់ថ្មី និងបានរត់គេខ្លួនបាត់។ មួយឆ្នាំក្រោយមក ប៉ូលិសនៅតែអាចតាមចាប់ខ្លួនស្រ្តីរូបនេះបាន ព្រោះថាគាត់នៅតែប្រើប្រាស់អត្តសញ្ញាណប័ណ្ណចាស់ ដែលគេបានកត់សម្គាល់ក្នុងបញ្ជីរតាមចាប់ខ្លួនរបស់ប៉ូលីស។ ក្រោយពីការចាប់ខ្លួននាងបានខាងប៉ូលិសបានរកឃើញថា នាងនៅជំពាក់លុយធនាគាគេជាច្រើនទៀត។ មន្រ្តីប៉ូលិសម្នាក់បានឲ្យដឹងថា នេះជាករណីកម្រមួយដែលបានកើតមាននៅក្នុងសង្គមចិន៕

ស្នេហាតាមអិនធើណេត ចុងក្រោយខាងស្រីអស់ប្រាក់ជាង២០ម៉ឺនដុល្លារ

ម៉ាឡេស៊ី៖ ស្រ្តីជនជាតិអាមេរិកម្នាក់ត្រូវបានគេបោកប្រាស់ឲ្យមកដល់ប្រទេសម៉ាឡេស៊ី និងបោកយកប្រាក់អស់ជាច្រើន ដោយសារជឿប្រុសស្នេហ៍ ដែលស្គាល់គ្នាតាមអ៊ីនធើណេត។ ស្រ្តីរូបនេះមានអាយុ៧៧ឆ្នាំ មិនត្រូវបានគេបង្ហាញឈ្មោះនោះទេ ហើយគាត់មានមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ីអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ រាល់ថ្ងៃគូសេ្នហ៍មួយគូរនេះតែប្រើប្រាស់បណ្តាញសង្គម និងសារអេឡិចត្រូនិច ដើម្បីទាក់ទង និងចែករំលែកព័ត៌មានរវាងគ្នានិងគ្នា។

បុរសដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ីនោះក៏មិនត្រូវគេបង្ហាញឈ្មោះដែរ តែបើតាមស្រ្តីរងគ្រោះបានប្រាប់ថា បុរសម្នាក់ជាអ្នកបកប្រែភាសា។ ក្រោយស្រលាញ់គ្នាខ្លាំងបុរសនោះបានប្រាប់ថា គាត់ចង់បើកអាជីវកម្មមួយ ដែល​នឹអាចចំណេញប្រាក់យ៉ាងច្រើន ហើយបើស្ត្រីវ័យ៧៧ឆ្នាំរូបនេះហ៊ានវិនិយោគជាមួយ គាត់នឹងផ្តល់ប្រាក់ចំនេញទ្វាដងឲ្យនាងវិញ។ ស្រ្តីចំណាស់មុនដំបូងបានផ្ញើរប្រាក់ឲ្យ ២២៥,០០០ ដុល្លារ និងក្រោយមកបន្ថែម ៦០,០០០ ដុល្លារទៀត។ នៅថ្ងៃដែលគាត់បានដល់ម៉ាឡេស៊ីមានបុរសម្នាក់បានទទួលគាត់ ហើយអះអាងថានឹងនាំគាត់ទៅជួបបុរស ដែលគាត់បានស្រលាញ់នោះ។ តែបុរសដែលមកទទួលនោះ បានលួចយកកាបូប និងលុយរបស់គាត់បន្ថែមទៀតហើយរត់គេចខ្លួនបាត់។ ឥលូវនេះស្រ្តីចំណាស់មិនអាចទាក់ទងបុរសជាគូស្នេហ៍បានទេ ​និងកំពុងតែប្តឹងទៅស្ថានទូតអាមេរិកប្រចាំនៅម៉ាឡេស៊ីឲ្យជួយធ្វើអន្តរាគមន៍៕

ប្រកាសរកទិញតុកកែ ទម្ងន់ 3 ខាំ តម្លៃ 10000$ ហើយ 3,5 ខាំ តម្លៃ 25000$ បើក្នុងផ្ទះមានធំៗបែបនេះ សូមរួសរាន់ឡើង

កាលពីពេលថ្មីៗនេះមានផេកហ្វេបុកមួយ បានប្រកាសទិញតុកកែ ដែលហ៊ានឲ្យតម្លៃរហូតដល់ខ្ទង់ម៉ឺនឯណោះ។ គាត់បានសរសេរថា៖ ទិញតុកកែ យកអា 1 ទម្ងន់ចាប់ពី 3 ខាំឡើង 3 ខាំ តំលៃ10000$ 3.5 ខាំ តំលៃ 25000$ ទំនាកទំនងលេខ 0963666689 & 0314443772


ក្រុមហ៊ុនមួយដាក់ពិន័យបុគ្គលិកខ្លួនអោយផឹកទឹកបង្គន់ បើមិនចង់បាត់បង់ការងារ


ប្រទេសចិន៖ ការដាក់ពិន័យដ៏គួរអោយស្អប់ខ្ពើមរបស់ក្រុមហ៊ុនមួយទៅលើបុគ្គលិកធ្វើអោយមហាជនសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការដាក់ពិន័យនេះ។ ក្រុមហ៊ុនខាងលើនេះបានដាក់ពិន័យបុគ្គលិករបស់ខ្លួនអោយទៅផឹកទឹកចេញពីបង្គន់ ប្រសិនបើបុគ្គលិកណាមិនធ្វើតាមការដាក់ពិន័យនេះទេនិងបញ្ចប់ពីការងារភ្លាមៗ។ បុគ្គលិកប្រុសស្រីពីរនាក់ត្រូវបានក្រុមហ៊ុននេះដាក់ពិន័យអោយផឹកទឹកបង្គន់នេះ ដោយបុគ្គលិកប្រុសបានដងទឹកចេញពីបង្គន់ហើយយកមកសម្លឹងមើលប៉ុន្មាននាទីមុននឹងផឹក ចំណែកឯបុគ្គលិកស្រីវិញនាងមានការស្ទាក់ស្ទើរក្នុងការផឹកទឹកបង្គន់នេះ។

យោងតាមសារពត៌មាន Beijing News បានអោយដឹងថា៖ បុគ្គលិកនៅក្នុងក្រុមហ៊ុនថតរូបពីរនាក់មួយនៅក្នុងទីក្រុង Guang’an ក្នុងខេត្ត Sichuan ប្រទេសចិន ត្រូវក្រុមហ៊ុនដាក់ពិន័យអោយផឹកទឹកបង្គន់ដោយសារតែភាពទន់ភ្លន់របស់ពួកគេ បើមិនគោរពតាមការដាក់ពិន័យនេះទេពួកគេនឹងត្រូវបញ្ឍប់ពីការងារ។ បន្ទាប់ពីផឹកហើយ បុគ្គលិកស្រីម្នាក់មានអាការៈរោគរុះរយៈពេល៤ថ្ងៃ ហើយមិនអាចហូបបាយបានទៀតផង។ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងរួចមក ម្ចាស់ក្រុមហ៊ុនខាងលើត្រូវបានប៉ូលីសចាប់ខ្លួនបន្ទាប់ពី៤ថ្ងៃនៃការដាក់ពិន័យនេះ។ វីដេអូនៃការផឹកទឹកបង្គន់របស់បុគ្គលិកទាំងពីរត្រូវបានគេបង្ហោះចែកចាយពេញបណ្ដាញសង្គម ហើយត្រូវបានមហាជនមានការខឹងសម្បារយ៉ាងខ្លាំងចំពោះការដាក់ពិន័យនេះ។
Videos

Recent Post