8/06/2017
មិនធម្មតាទេ! នារីម្នាក់អាចបញ្ចប់បរិញ្ញាបត្រផ្នែកពេទ្យនៅអាយុដ៏វ័យក្មេង គួរឲ្យភ្ញាក់ផ្អើល
ម៉ាឡេស៊ី៖ ខណៈពេលដែលមនុស្សជាច្រើនបានចូលរៀននៅអាយុ ១៨ឆ្នាំ នារីម្នាក់បានបញ្ចប់ការសិក្សាបរិញ្ញាបត្រវេជ្ជបណ្ឌិតនៅអាយុដ៏វ័យក្មេង ១៩ឆ្នាំ របស់នាង។ ជាការពិតណាស់ ការបញ្ចប់ការសិក្សា គឺមានន័យថាអ្នកបានបំពេញតាមតម្រូវការ និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលសញ្ញាបត្រ។ ជាទូទៅ នៅក្នុងសហរដ្ឋអាមេរិក មនុស្សភាគច្រើនបានចាប់ផ្តើមចូលរៀននៅមហាវិទ្យាល័យ ពេលដែលពួកគេមានអាយុ ១៨ឆ្នាំ។ ដូច្នេះពួកគេនឹងបញ្ចប់ការសិក្សានៅអាយុ ២២ឆ្នាំ ប្រសិនបើគេរៀនតាមកម្មវិធីសិក្សាបរិញ្ញាបត្ររយៈពេល ៤ឆ្នាំ។ ចំពោះមហាវិទ្យាល័យវេជ្ជសាស្រ្ត វាពិតជាមានការលំបាក និងត្រូវការរយៈពេលយូរ។ ប៉ុន្តែសម្រាប់ក្មេងជំទង់ម៉ាឡេស៊ីនេះ ការបញ្ចប់បរិញ្ញាបត្រផ្នែកពេទ្យគឺជារឿងដ៏ងាយស្រួលមួយ។
Chan Hao Shan វ័យ ១៩ ឆ្នាំ កំពុងស្ថិតក្នុងឆ្នាំចុងក្រោយនៃការសិក្សាផ្នែកវេជ្ជសាស្ត្រ និងវះកាត់របស់នាង នៅឯសាកលវិទ្យាល័យ Taylor ហើយកំពុងតែក្លាយជាវេជ្ជបណ្ឌិតវ័យក្មេងបំផុតនៅក្នុងប្រទេសម៉ាឡេស៊ីក្នុងពេលឆាប់ៗនេះ។ បើតាមប្រភពបានឲ្យដឹងថា Chan Hao Shan បានចាប់ផ្ដើមចាប់អារម្មណ៍ថ្នាំពេទ្យ នៅពេលដែលម្តាយរបស់នាងត្រូវបានវិនិច្ឆ័យថាមានជំងឺមហារីកសុដន់ ដែលពេលនោះនាងមានអាយុទើបតែ ៨ឆ្នាំប៉ុណ្ណោះ។ ស្ថិតក្នុងវ័យដ៏ក្មេងរបស់នាង Hao Shan ហើយអាចអាន និងសិក្សាកាយវិភាគលើខ្លួនមនុស្ស ដោយសារតែការចង់ចេះ និងចង់ដឹងរបស់នាង។ នាងបានប្រាប់ថា៖ “នាងពិតជាចាប់អារម្មណ៍ចំពោះអ្វីដែលកើតឡើងចំពោះបំពង់ក នៅពេលដែលយើងលេបអ្វីមួយ”។ នាងបានបន្ថែមទៀតថា “ខ្ញុំតែងតែស្រឡាញ់ការប្រកួតប្រជែង ដូច្នេះបានជានាងតែងតែផ្លោះថ្នាក់ ហើយតែងមានអារម្មណ៍ធុញថប់ដោយសារតែកម្រិតការសិក្សាតាមស្ដង់ដារយឺតពេកសម្រាប់នាង”។ គួរបញ្ជាក់ថា នាងបានចុះឈ្មោះនៅក្នុងកម្មវិធី Matriculation នៅប្រទេសអូស្រ្តាលី នៅអាយុ ១៤ ឆ្នាំ និងបានបញ្ចប់ត្រឹមតែរយៈពេល ១ឆ្នាំប៉ុណ្ណោះ៕
មិនធម្មតាទេ! នារីម្នាក់អាចបញ្ចប់បរិញ្ញាបត្រផ្នែកពេទ្យនៅអាយុដ៏វ័យក្មេង គួរឲ្យភ្ញាក់ផ្អើល
Reviewed by KID TV LIVE
on
8/06/2017
Rating: 5
Reviewed by KID TV LIVE
on
8/06/2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment