មើលវីដេអូផ្សេងៗទៀតនៅខាងក្រោម
loading...
ក្រុមហ៊ុនមួយដាក់ពិន័យបុគ្គលិកខ្លួនអោយផឹកទឹកបង្គន់ បើមិនចង់បាត់បង់ការងារ - មើលថ្ងៃនេះ

Latest News

8/06/2017

ក្រុមហ៊ុនមួយដាក់ពិន័យបុគ្គលិកខ្លួនអោយផឹកទឹកបង្គន់ បើមិនចង់បាត់បង់ការងារ


ប្រទេសចិន៖ ការដាក់ពិន័យដ៏គួរអោយស្អប់ខ្ពើមរបស់ក្រុមហ៊ុនមួយទៅលើបុគ្គលិកធ្វើអោយមហាជនសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការដាក់ពិន័យនេះ។ ក្រុមហ៊ុនខាងលើនេះបានដាក់ពិន័យបុគ្គលិករបស់ខ្លួនអោយទៅផឹកទឹកចេញពីបង្គន់ ប្រសិនបើបុគ្គលិកណាមិនធ្វើតាមការដាក់ពិន័យនេះទេនិងបញ្ចប់ពីការងារភ្លាមៗ។ បុគ្គលិកប្រុសស្រីពីរនាក់ត្រូវបានក្រុមហ៊ុននេះដាក់ពិន័យអោយផឹកទឹកបង្គន់នេះ ដោយបុគ្គលិកប្រុសបានដងទឹកចេញពីបង្គន់ហើយយកមកសម្លឹងមើលប៉ុន្មាននាទីមុននឹងផឹក ចំណែកឯបុគ្គលិកស្រីវិញនាងមានការស្ទាក់ស្ទើរក្នុងការផឹកទឹកបង្គន់នេះ។

យោងតាមសារពត៌មាន Beijing News បានអោយដឹងថា៖ បុគ្គលិកនៅក្នុងក្រុមហ៊ុនថតរូបពីរនាក់មួយនៅក្នុងទីក្រុង Guang’an ក្នុងខេត្ត Sichuan ប្រទេសចិន ត្រូវក្រុមហ៊ុនដាក់ពិន័យអោយផឹកទឹកបង្គន់ដោយសារតែភាពទន់ភ្លន់របស់ពួកគេ បើមិនគោរពតាមការដាក់ពិន័យនេះទេពួកគេនឹងត្រូវបញ្ឍប់ពីការងារ។ បន្ទាប់ពីផឹកហើយ បុគ្គលិកស្រីម្នាក់មានអាការៈរោគរុះរយៈពេល៤ថ្ងៃ ហើយមិនអាចហូបបាយបានទៀតផង។ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងរួចមក ម្ចាស់ក្រុមហ៊ុនខាងលើត្រូវបានប៉ូលីសចាប់ខ្លួនបន្ទាប់ពី៤ថ្ងៃនៃការដាក់ពិន័យនេះ។ វីដេអូនៃការផឹកទឹកបង្គន់របស់បុគ្គលិកទាំងពីរត្រូវបានគេបង្ហោះចែកចាយពេញបណ្ដាញសង្គម ហើយត្រូវបានមហាជនមានការខឹងសម្បារយ៉ាងខ្លាំងចំពោះការដាក់ពិន័យនេះ។

No comments:

Post a Comment

Recent Post